Letter - Stand with Asian Americans

Letter

គ្រប់គ្រាន់ហើយ.

យើងតំណាងឲ្យអ្នកដឹកនាំធុរកិច្ចដែលជាជនជាតិអាស៊ីអាមេរិក មានភាពនឿយហត់ ខឹងសំបារ និងភ័យខ្លាច ហើយនេះមិនមែនជាលើកដំបូងនោះទេ។ យើងធុញទ្រាន់នឹងត្រូវបានគេចាត់ទុកមិនស្មើនិងជនជាតិអាមេរិចដែលរងការយាយីរាល់ថ្ងៃ។យើងបានទទួលដំណឹងថាអំពីសមាជិកម្នាក់ទៀតហើយនៃសហគមន៍របស់យើងដែលត្រូវបានគេវាយធ្វើបាបដោយគ្រាន់តែយើងជាជនជាតិអាស៊ីប៉ុណ្ណោះ។

ពួកយើងមានភាពព្រួយបារម្ភចំពោះសុវត្ថិភាពរបស់មនុស្សជាទីស្រលាញ់។ពួកយើងខឹងដែលក្រុមគ្រួសាររបស់យើងស្ទើរតែមិនអាចចេញទៅក្រៅឬជុំវិញតំបន់រស់នៅ​ ដែលពួកយើងរស់នៅជាយូរមកហើយបានដោយសារមានភាពព្រួយបារម្ភពីសុវត្ថិភាព។

ពួកយើងបានផ្ដល់ឲ្យសង្គមនេះជាច្រើនមកហើយ សង្គមដែលយើងបានចាប់កំណើត និងផ្លាស់មករស់នៅ។សហគមន៍របស់យើងរួមមានអ្នកគិតលុយ គ្រូបង្រៀន អ្នកចំអិនអាហារ វេជ្ជបណ្ឌិតអ្នកសំអាតសំលៀកបំពាក់ស្ងួតអ្នករួមការងារ អ្នកជិតខាងអ្នកនិងមិត្តភក្តិរបស់អ្នក។ យើងកាត់ក្រចករបស់អ្នក។ យើងសរសេរកូដរបស់អ្នក។ យើងបានបើកដំណើរកប៉ាល់ទៅភពព្រះអង្គារនិងត្រឡប់មកវិញ។ ពួកយើងភាគច្រើនបានបង្កើតការងារអោយជនជាតិអាមេរិកាំងរាប់សែននាក់។ យើងបានជ្រើសរើសយកប្រទេសអាមេរិកធ្វើជាផ្ទះរបស់យើងហើយយើងខិតខំរាល់ថ្ងៃដើម្បីធ្វើអោយអាមេរិចកាន់តែប្រសើរឡើងដូចអ្នកដែរ។

យើងមិនសមរស់នៅក្នុងភាពភ័យខ្លាចក្នុងប្រទេសរបស់យើងឡើយ។ជនជាតិអាស៊ីក្លាយជាគោលដៅក្នុងការស្ដីបន្ទោសដោយសារការរិះគន់នេះ។ The “China Virus” “Kung Flu” ពាក្យទាំងនោះ គឺជាការអញ្ជើញបើកចំហ ដើម្បីស្អប់ហើយលទ្ធផលបានកើនឡើង ១៥០% ក្នុងឆ្នាំកន្លងមកនៅក្នុងបទឧក្រិដ្ឋស្អប់ប្រឆាំងនឹងសហគមន៍អាមេរិកអាស៊ី។

ពួកយើងស្នើសុំការគាំទ្រពីអ្នកដើម្បីបញ្ចប់អំពើហិង្សាទៅលើជនជាតិអាស៊ីនៅអាមេរិក។ពួកយើងមិនចង់ទទួលរងការភ័យខ្លាចដែលត្រូវបានគេចាក់សម្លាប់ពីក្រោយខ្នង ចាប់សង្កត់លើដី ឬត្រូវបានជះដោយទឹកអាស៊ីត និងបាញ់សម្លាប់ដូចជនរងគ្រោះជាច្រើនទៀតនៅទីក្រុង Atlantaនោះទេ។’ ‘យើងលែងចង់ឃើញរូបថតរបស់មនុស្សវ័យចំណាស់នៅតំបន់អាស៊ីរស់នៅមានស្នាមជាំហើយត្រូវគេវាយដំដោយភ្ជាប់ជាមួយ GoFundMe។ វាចាំបាច់ណាស់ដែលយើងទទួលស្គាល់ផងដែរថាអំពើហឹង្សាដែលយើងកំពុងជួបប្រទះគឺជាការពិតប្រចាំថ្ងៃសម្រាប់សហគមន៍ជនជាតិស្បែកខ្មៅ ជនជាតិឡាទីណូ ជនជាតិដើមនិងក្រុមអ្នកស្រឡាញ់ភេទដូចគ្នា។

អ្នកដឹកនាំធុរកិច្ចជនជាតិអាស៊ីអាមេរិកក្នុងសហគមន៍របស់យើងបានប្ដេជ្ញាគាំទ្រដើម្បីឲ្យមានការផ្លាស់ប្ដូរ។ការផ្លាស់ប្ដូរដែលតម្រូវឲ្យមានការប្រមូលផ្ដុំពីបណ្ដាប្រជាជនអាស៊ីនៅទូទាំងអាមេរិក និងកិច្ចសន្ទនារវាងមេដឹកនាំពីសហគមន៍និមួយៗ ដើម្បីលុបបំបាត់នូវភាពលំអៀងក្នុងសង្គម និងការរើសអើងពូជសាសន៍នេះ។ពួកយើងអ្នកដឹកនាំធុរកិច្ចជនជាតិអាស៊ីសញ្ជាតិអាមេរិក ពួកយើងអាចធ្វើឲ្យការផ្លាស់ប្ដូរនេះកើតឡើងបាន។

ថ្ងៃនេះយើងសន្យាថា

ដើម្បីបញ្ឈប់អំពើហឹង្សាទៅលើជនជាតិអាស៊ីយើងបានប្តេជ្ញាចិត្តរួមគ្នាចំនួន ១0លាន ដុល្លារ ដើម្បីប្រឆាំងនឹងការស្អប់ខ្ពើមអាស៊ី

  • តាមរយៈការគាំទ្រដល់អង្គការដូចខាងក្រោមដែលកំពុងធ្វើការនៅតាមមូលដ្ឋានដើម្បីគាំទ្រសហគមន៍របស់យើង។ ការរាយការណ៍និងប្រមូលឯកសារទាក់ទងនឹងការស្អប់ខ្ពើមជនជាតិអាស៊ីគឺជាកត្តាសំខាន់ក្នុងការគាំទ្រការបញ្ឈប់ទង្វើទាំងនោះ ហេតុដូច្នេះហើយបានជាពួកយើងនឹងចំណាយទៅលើកិច្ចខិតខំប្រឹងប្រែងStopAAPIHate
  • ពួកយើងប្ដេជ្ញាថាការទទួលស្គាល់និងភាពយុត្ថិធម៌ដែលបានមកពីការប្រយុទ្ធប្រឆាំងដើម្បីជនជាតិអាស៊ីសញ្ជាតិអាមេរិកាំងនឹងក្លាយជាផ្នែកមួយដោះស្រាយភាពអយុតិ្តធម៌មិនស្មើភាពដែលកើតមានឡើងទៅលើ ស្ត្រី អ្នកដែលទទួលការអប់រំមិនគ្រប់គ្រាន់ ជនពិការ នៅក្នុងសហគមន៍របស់ពួកយើង ហើយយើងនឹងគាំពារធនធានដើម្បីការពារនិងជម្រុញស្ត្រីជនជាតិអាស៊ីតាមរយៈការបរិច្ចាកទៅអោយAAPI Women Lead and NAPAWF
  • ពួកយើងនឹងការពារអ្នករងគ្រោះដោយអំពើឧក្រិដ្ឋដែលកើតមកពីការស្អប់ខ្ពើម និងធានាអោយពួកគេមានអ្នកតំណាងច្បាប់ជួនពួកគេដែលត្រឹមត្រូវ និងបរិច្ចាកថវិការជូនAsian Americans Advancing Justice
  • យើងនឹងផ្តល់ថវិកាដល់ការស្រាវជ្រាវនិងការអប់រំលើបុព្វហេតុនិងដំណោះស្រាយចំពោះការរើសអើងជាតិសាសន៍អាស៊ីគ្រប់ទម្រង់ទាំងអស់ដោយបរិច្ចាគទៅសមាគមសិក្សាអាស៊ីអាមេរិក។

ដើម្បីជាការគាំទ្រដល់និយោជិកជនជាតិអាស៊ី ពួកយើងប្ដេជ្ញាបង្កើតនិងឧបត្ថម្ភដល់ធនធាននិយោជិករបស់ AAPI ដើម្បីធានាដល់និយោជិកជនជាតិអាស៊ីទាំងអស់ ជាពិសេសស្ត្រីកំពុងស៊ូទ្រាំរស់នៅក្រោមការគាបសង្កត់ អោយមានសុវត្ថិភាពក្នុងការចែករំលែករឿងហេតុរបស់ពួកគេ ទទួលការគាំទ្រ និង រាយការណ៍ការរើសអើងនានាដោយគ្មានការភ័យខ្លាចពីការសងសឹក។

ដើម្បីធានាដល់ការតំណាង ពួកយើងនឹងប្ដេជ្ញាបង្ហាញអោយឃើញពីភាពខុសៗគ្នារបស់ក្រុមនីមួយៗ និងកំណត់ថាក្រុមជនជាតិអាស៊ីសញ្ជាតិអាមេរិកាំងទាំងអស់អាចតំណាងអោយ គ្រប់កំរិតនៃស្ថាប័ននេះ។

ក្នុងនាមជាសកម្មជនរបស់សហគមន៍ជនជាតិអាស៊ីសញ្ជាតិអាមេរិកាំង Grace Lee Boggs មានប្រសាសន៍ថា៖

អ្នកមិនអាចប្ដូរសង្គមណាមួយបានឡើយ លុះត្រាតែអ្នកត្រូវមានភារកិច្ចក្នុងការផ្លាស់ប្ដូរសង្គមនោះ លុះត្រាតែអ្នកឃើញខ្លួនអ្នកជាផ្នែកមួយនៃសង្គមនោះ និងមានភារកិច្ចដើម្បីប្ដូរសង្គមនោះ។

ក្នុងនាមពួកយើងជាមិត្តរបស់អ្នក ជាសហសេវិករបស់អ្នក និងជាអ្នកជិតខាងរបស់អ្នក ស្នើសុំអោយអ្នកចូលរួមជាមួយពួកយើងដើម្បីបញ្ចប់ភាពរើសអើង និង អំពើហិង្សាមកលើ សហគមន៍ជនជាតិអាស៊ី និង សហគមន៍បន្ទាប់បន្សំទាំងអស់។ សម្ព័ន្ធមិត្តពាក់ព័ន្ធនឹងមនុស្សគ្រប់គ្នា – រួមទាំងអ្នកផងដែរ។ គ្រប់គ្រាន់ហើយ។ វាគួរតែគ្រប់គ្រាន់ហើយ។

មិនថាអ្នកគឺជាជនជាតិអាស៊ី ឬ ជាសម្ព័ន្ធមិត្ត សូមចុចខាងក្រោមនេះដើម្បីចុះឈ្មោះ និងចូលរួមក្នុងចលនានេះជាមួយពួកយើង

See the WSJ Ad In Full

STAND WITH US

Signed

Filter By
Locations

Companies

Signatures
100 Signatures